វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “សន្តិសុខសាយប័រសម្រាប់ទាំងអស់គ្នា” និង “អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ” ជូនដល់មន្រ្តីរាជការ មកពីក្រសួងមុខងារសាធារណៈសរុបចំនួន ២០៨ រូប ដែលមានរយៈពេលបួនថ្ងៃ គឺថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

វគ្គបណ្តុះបណ្តាលខាងលើ មានគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមជូនដល់មន្ត្រីរាជការ មកពីក្រសួងមុខងារសាធារណៈ អំពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងសុវត្ថិភាពទាំងលើឧបករណ៍ និងលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីអាចបំពេញការងារឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលនៅលើគ្រប់វិស័យ ជាពិសេសចូលរួមក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

អាសយដ្ឋានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (IDG)៖

ស្ពានលេខ ២, ផ្លូវជាតិលេខ​ ៦, សង្កាត់ ព្រែកលាប, ខណ្ឌ ជ្រោយចង្វារ, រាជធានីភ្នំពេញ

ព័ត៌មានបន្ថែម៖

·Facebook: https://www.facebook.com/CADT.Academy/

· Instagram: cadtofficial

· ​Telegram: t.me/cadt_official

. Google Map: https://maps.app.goo.gl/vsg7zwncaXEAL8yU8