បណ្ឌិតសភាឌីជីថលកម្ពុជា: ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣

វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព” លើកទី៣ ជូនដល់សមាជិកក្លិបអ្នកកាសែតកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ សិក្ខាសាលានេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងនោះសិក្ខាកាមសរុបចំនួន ៤០នាក់ ស្រី ៨នាក់ មកពី ២៥ ស្ថាប័ន/អង្គភាព សារព័ត៌មាន។

សិក្ខាសាលាត្រូវបានបិទបញ្ចប់នៅល្ងាច ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល និង លោក ពុយ គា ប្រធានក្លឹបអ្នកការសែតកម្ពុជា និង ថ្នាក់ដឹកនាំវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ថ្នាក់ដឹកនាំរបស់ក្លិបអ្នកកាសែតកម្ពុជា និងសិក្ខាកាម។

សិក្ខាសាលាខាងលើ មានគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមជូនដល់សមាជិកក្លិបអ្នកកាសែតកម្ពុជា អំពីកម្មវិធីផលិតភាពរបស់ទូរស័ព្ទ ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងសុវត្ថិភាពទាំងលើឧបករណ៍ និងលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីអាចប្រកបវិជ្ជាជីវៈសារព័ត៍ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលនៅលើគ្រប់វិស័យ ជាពិសេសចូលរួមក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

គួររំលឹកផងដែលថា នេះជាលើកទី៣ហើយដែល អ្នកសារព័ត៌មាន ចំនួន ១៤០នាក់ បានរៀនពីរបៀបកាពារខ្លួនពីការវាយប្រហារ ការគំរាមគំហែងតាមអ៊ីនធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គម ដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។

អាសយដ្ឋានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (IDG)៖

ស្ពានលេខ ២, ផ្លូវជាតិលេខ​ ៦, សង្កាត់ ព្រែកលាប, ខណ្ឌ ជ្រោយចង្វារ, រាជធានីភ្នំពេញ

ព័ត៌មានបន្ថែម៖

·Facebook: https://www.facebook.com/CADT.Academy/

· Instagram: cadtofficial

· ​Telegram: t.me/cadt_official

. Google Map: https://maps.app.goo.gl/vsg7zwncaXEAL8yU8