បណ្ឌិតសភាឌីជីថលកម្ពុជា: កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ
វិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្តីពី “ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល” ជូនដល់ថ្នាក់ដឹកនាំដែលមានមុខតំណែងចាប់ពីថ្នាក់អគ្គនាយករងដល់រដ្ឋលេខាធិការប្រចាំការ ក្រោមអធិបតីភាព ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៤៧ នាក់ ស្រីចំនួន ១៧នាក់ មកពីក្រសួងអធិការកិច្ច និងក្រសួងកិច្ចការនារី ក្នុងគោលបំណងពង្រឹងនូវសមត្ថភាព និងទស្សនទានបន្ថែមជូនដល់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា អំពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលគាំទ្រដល់រដ្ឋាភិបាល ដំណើរបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ គោលនយោបាយរដ្ឋាភិបាលឌីជីថល ការកំណត់អត្តសញ្ញាណព័ត៌មាន និងការការពារឯកជនភាព ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ឱ្យកាន់តែមានប្រសិទ្ធភាព និងការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរស្របតាមចក្ខុវិស័យនិង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
![](https://www.idg.edu.kh/wp-content/uploads/2023/11/1-1-1024x748.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/2-1-1024x536.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/3-2-1024x859.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/4-1-1024x818.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/5-1-1024x746.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/6-1-1024x768.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/7-1-1024x768.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/8-1-1024x585.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/9-1-1024x536.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/10-1-1024x768.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/11-1-1024x768.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/12-1-1024x768.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/13-1-1024x768.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/14-1024x744.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/16-1024x670.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/17-1024x568.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/18-1024x763.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/19-683x1024.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/20-1024x816.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/21-1024x811.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/22-1024x816.jpg)
![](https://www.idg.edu.kh/wp-content/uploads/2023/11/15-1024x558.jpg)
អាសយដ្ឋានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល (IDG)៖
ស្ពានលេខ ២, ផ្លូវជាតិលេខ ៦, សង្កាត់ ព្រែកលាប, ខណ្ឌ ជ្រោយចង្វារ, រាជធានីភ្នំពេញ
ព័ត៌មានបន្ថែម៖
·Facebook: https://www.facebook.com/CADT.Academy/
· Instagram: cadtofficial
· Telegram: t.me/cadt_official
. Google Map: https://maps.app.goo.gl/vsg7zwncaXEAL8yU8